ព្រះពុទ្ធសម្មាសម្ពុធគឺជាបុគ្គលត្រាសដឹងដែលដឹងនូវអ្វីៗទាំងអស់

 ព្រះពុទ្ធសម្មាសម្ពុធគឺជាបុគ្គលត្រាសដឹងដែលដឹងនូវអ្វីៗទាំងអស់។ ព្រះអង្គមានទ្រឹស្ដី និងឱវាទជាច្រើនសម្រាប់ពុទ្ធសនិកជនដើម្បីយកទៅប្រតិបត្តិ។ ព្រះអង្គតែងតែទូន្មានប្រៀនប្រដៅមនុស្សឲ្យធ្វើអំពើល្អ មានសេចក្ដីថ្លៃថ្នូរ ចេះគិតពិចារណារកខុសរកត្រូវ។ ខាងក្រោមនេះគឺជាពុទ្ធឱវាទទាំង ១០ឃ្លា របស់ព្រះសម្មាសម្ពុទ្ធដើម្បីជាការគិតពិចារណា៖ 





) «ទៀនរាប់ពាន់ដើមឆេះដោយសារទៀនមួយដើម ហើយជីវិតនៃទៀននោះមិនសាបសូន្យឡើយ ប្រៀបដូចសេចក្ដីរីករាយមិនដែលសាបសូន្យដោយសារតែការចែករំលែកនោះឡើយ»

) «សេចក្ដីសុខពិតនៅក្នុងខ្លួនអ្នក ដូច្នេះចូរកុំព្យាយាមរកវាពីខាងក្រៅ»

) «វត្ថុបីយ៉ាងដែលមិនអាចលាក់បាំងបាន៖ ព្រះអាទិត្យ ព្រះច័ន្ទ និងការពិត»

) «សុខភាពគឺជាកាដូដ៏អស្ចារ្យ ការពេញចិត្តគឺជាទ្រព្យដ៏មហាសាល សេចក្ដីស្មោះត្រង់គឺជាទំនាក់ទំនងដ៏ស្អិតល្មួត»

) «គ្មានភ្លើងណាឆេះស្មើភ្លើងចំណង់ គ្មានត្រីឆ្លាមណាកាចសាហាវស្មើការស្អប់ គ្មានអន្ទាក់ណាទាក់ជាប់ស្មើសេចក្ដីល្ងង់ខ្លៅ គ្មានទឹកណាហូរជន់ជោរស្មើភាពលោភលន់របស់មនុស្សឡើយ»









) «គ្មានអ្វីស្ថិតថេរទេលើលោកនេះ អ្វីៗត្រូវតែផ្លាស់ប្ដូរ»

) «ឆ្កែល្អមិនសំដៅលើឆ្កែដែលពូកែព្រុសនោះទេ ដូចនេះមនុស្សល្អក៏មិនមែនសំដៅលើមនុស្សពូកែសម្ដីដែរ»

) «មនុស្សឱបក្រសោមសេចក្ដីខឹងក្រោធ ប្រៀបដូចមនុស្សផឹកថ្នាំពុលហើយអង្គុយរង់ចាំថ្ងៃស្លាប់»

) «អណ្ដាតប្រៀបដូចជាកាំបិតដ៏មុតស្រួច វាអាចសម្លាប់មនុស្សដោយគ្មានឈាមមួយ តំណក់»

១០) «អាថ៌កំបាំងនៃសេចក្ដីសុខផ្លូវកាយនិងផ្លូវចិត្តគឺកុំទុក្ខសោកជាមួយអតីតកាល កុំព្រួយបារម្ភពីអនាគត ប៉ុន្តែរស់នៅក្នុងបច្ចុប្បន្នដោយបញ្ញា»

Post a Comment

Previous Next

نموذج الاتصال