សម្រង់ទស្សនៈរបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត

 សម្ដេចព្រះសង្ឃរាជ ជួន ណាត ទ្រង់ជាអ្នកប្រាជ្ញខ្មែរមួយព្រះអង្គដែលបានសន្សល់ទុកនូវស្នាព្រះហស្តជាច្រើនសម្រាប់កូនចៅជំនាន់ក្រោយយកមករៀននិងអនុវត្តន៍។ ទ្រង់បានបន្សល់នូវគម្ពីច្បាប់នានាច្រើនដែលរាប់សឹងតែមិនអស់។ មកទល់សព្វថ្ងៃប្រជាពលរដ្ឋកម្ពុជាតែងតែលើកយកសុភាពសិតក៏ដូចជាទស្សនៈរបស់ព្រះអង្គមកអនុវត្តន៍ក្នុងជីវភាពប្រចាំថ្ងៃ។ ខាងក្រោមនេះជាសម្រង់ទស្សនៈរបស់ព្រះអង្គចំនួន៧ដែលបងប្អូនគ្រប់រូបមិនគួររំលង៖

១. បានត្រូវមកពីស្គាល់ខុស បើមិនដូច្នោះទេរកត្រូវពុំឃើញឡើយ។ 

២. ឃើញគេថ្កុំថ្កើង កុំចចើងតាមគេ ហួសមាឌខ្លួន, ប៉ុន្តែមិនត្រូវបន្ធូរបន្ថយព្យាយាមឡើយ។

៣. កុំថ្កោលទោសគេពុំពិនិត្យ កុំគិតខ្លួនឯងថាប្រពៃ កុំធ្វេសប្រហែសពាក្យសម្ដី នាំឲ្យមានភ័យដល់អាត្មា។ 


(រូបតំណាង)

៤. ជីវិតរាល់រូបតិចតួចណាស់ ប៉ុន្តែយើងត្រូវប្រឹងរៀន ប្រឹងរក ប្រឹងគិត ប្រឹងប្រតិបត្តិល្អ ហាក់ដូចជាយើងនឹងមានជីវិតរស់នៅរាប់ពាន់ឆ្នាំ។

៥.កិច្ចការដំបូងតែងមានទាស់ខុសខ្លះ លុះត្រាតែស៊ប់ស៊ាំទើបមិនភ្លាត់ភ្លាំងខុសទៀត។

៦. អ្នកដែលធ្វេសស្មារតី មិនស្លាប់គំនិត ទោះបីស្លាប់បាត់ទៅហើយក៏ទុកដូចនៅរស់។

៧. សេពគប់ពាល ពាលនាំទៅខុស សេពគប់ប្រាជ្ញប្រុស ប្រាជ្ញនាំទៅត្រូវ។

Post a Comment

Previous Next

نموذج الاتصال