រដ្ឋលេខាធិការក្រសួងវប្បធម៌ ប្រតិកម្មនឹងប្រេនមួយដែលធ្វើទីផ្សារយក​ដូន​ចាស់ ស្លៀកសំពត់អាវស​ពានាក្រមា​ទៅវត្ត​ ពាក់ស្បែកជេីង​ប៉ាតា

លោកជំទាវ ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រតិកម្មចំពោះការយក​ ដូនចាស់​ ស្លៀកសំលៀកបំពាក់សំពត់អាវស​ ពានាក្រមា​ ទៅវត្ត​ ជាមួយនឹងការពាក់ស្បែកជេីង​ប៉ាតា​ ដែលប្រេន មួយបានបង្ហោះ​ជាផ្លូវការកាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦​ ថាការផ្សព្វផ្សាយបែបនេះមិនស័ក្កសម​ ជាមួយនឹងប្រពៃណីខ្មែរទេ​ «មិនត្រូវយកស្បែកជើងនេះ មកពាក់ជាមួយនឹងការសៀកសំពត់បត់ទេ ជាពិសេសទៅវត្ត កាន់តែផ្ដេសផ្ដាស កុំចេះតែនឹកឃើញ ខូចរបៀបទំនៀមទម្លាប់អស់ ។ គិតពីប្រយោជន៍ខ្លួនឯងជាអ្នកលក់ បំផ្លាញវប្បធម៌ដ៏ល្អផូផង់»៕

Post a Comment

Previous Next

نموذج الاتصال